ក្រុមហ៊ុន អេវើស្តូន វែល្ស ទ្រព្យសម្បត្តិរបស់អ្នក ត្រូវបានថែរក្សាការពារដោយទំនុកចិត្ត

ទំនុកចិត្តមួយ ការសម្រេចចិត្តមួយ ផ្ដល់សក្តានុពលគ្មានដែនកំណត់

យើងថែរក្សាទ្រព្យសម្បត្តិរបស់​អ្នក និង​ធានា​ថាទ្រព្យ​សម្បត្តិ​របស់អ្នកត្រូវ​បានថែ​រក្សា​ការ​ពារជូនមនុស្សជំនាន់ក្រោយរបស់អ្នក

ស្វាគមន៍មកកាន់ ក្រុមហ៊ុន អេវើស្តូន វែល្ស

ក្រុមហ៊ុន អេវើស្តូន វែល្ស គឺជាក្រុមហ៊ុនបរធនបាលដែលទទួលបានអាជ្ញាប័ណ្ណ ដើម្បីអនុញ្ញាតឲវិនិយោគិនបរទេសធ្វើការវិនិយោគ ​និងកាន់កាប់អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាដោយស្របច្បាប់ និងសុវត្ថិភាព។ សេវាកម្មរបស់យើងផ្តល់នូវទំនុកចិត្ត សុវត្ថិភាពរយៈពេលវែង អនុលោមភាព និងការគ្រប់គ្រងច្បាស់លាស់ ដែលបង្កើតឡើងជាពិសេសជូនវិនិយោគិនដែលចង់បានទំនុកចិត្ត និងភាពជឿជាក់។

EVERSTONE WEALTH Company is a licensed trustee authorized to hold landed property in Cambodia.

សេវាកម្ម

ជនបរទេសពុំមានសិទ្ធជា​ម្ចាស់​កម្មសិទ្ធិលើអចលនទ្រព្យ (ដីធ្លី) កម្ពុជានោះទេ។ ក្រុមហ៊ុន អេវើស្តូន វែល្ស ដែលជាក្រុមហ៊ុនក្រុមហ៊ុនបរធនបាល​ ទទួលបានអាជ្ញាប័ណ្ណពេញលេញ ក្នុងការផ្តល់ជូននូវដំណោះស្រាយជូនទៅដល់វិនិយោគិនសម្រាប់គម្រោងវិនិយោគលើអចលនទ្រព្យរបស់ពូកគេ។

សេវាកម្មត្រួតពិនិត្យលើអចលនទ្រព្យរបស់យើងអាចកំណត់ហានិភ័យនៃទ្រព្យ ផ្ទៀងផ្ទាត់ម្ចាស់កម្មសិទ្ធស្របច្បាប់ វាយតម្លៃនូវតម្លៃទីផ្សារបច្ចុប្បន្ន និងធានា​នូវអនុលោមស្របតាមច្បាប់ និង​បទប្បញ្ញត្តិនានា។

អ្នកប្រឹក្សាដែលទទួលបានគុណវឌ្ឍិក្នុងវិស័យបរធន បាលកិច្ច ផ្ដល់ជូននូវការប្រឹក្សាយោបល់ដោយទំនុកចិត្ត កាត់បន្ថយភាពស្មុគស្មាញក្នុងការវិនិយោគ និងផ្តល់ជូននូវយុទ្ធសាស្ត្រល្អៗដែលសមស្របទៅតាមគោលដៅវិនិយោគរបស់វិនិយោគិន។

ដៃគូរសហការ