សម្រាប់វិនិយោគិនបរទេសដែលមានបំណងស្វែងរកអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាដោយស្របច្បាប់
កាន់កាប់អចលនទ្រព្យនៅកម្ពុជាដោយស្របច្បាប់ និងសុវត្ថិភាព
ប្រតិបត្តិការបរធនបាលកិច្ច៖

ហេតុអ្វីជ្រើសរើសសេវាថែរក្សាទ្រព្យសម្បត្តិជំនួស?
ទទួលបានការកាន់កាប់ពេញលេញលើអចលនទ្រព្យ ដោយមិនមានហានិភ័យ ជាម្ចាស់អត្ថប្រយោជន៍លើអចលនទ្រព្យ ទោះបីជាកម្មសិទ្ធិផ្ទាល់ត្រូវបានរឹតត្បិតដោយរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា។
សន្តតិកម្ម និងការថែរក្សាតែមួយ
បរធនបាលកិច្ចធានាការពារទ្រព្យសម្បត្តិរបស់អ្នកនិងការស្នងមត៌កបន្ត
តម្លាភាព
ក្រុមហ៊ុន អេវើស្តូន វែល្ស ឈរឈ្មោះជាកម្មសិទ្ធិករក្នុងនាមជាបរធនបាលលើប័ណ្ណកម្មសិទ្ធិ និងធានានូវអនុលោមភាព។
ភាពបត់បែន និងឆន្ទានុសិទ្ធ
អាចកាន់កាប់អចលនទ្រព្យច្រើនក្រោមបរធនបាលកិច្ចតែមួយ គ្រប់គ្រងការប្រើប្រាស់ និងចាត់តាំងសន្តតិជន ឬអ្នកទទួលអត្ថប្រយោជន៍ផ្សេងៗ ស្របតាមផែនការវិនិយោគ។






