ជួបជាមួយអ្នកប្រឹក្សារបស់យើង ដើម្បីស្វែងយល់ពីប្រតិបត្តិកាសេវាប្រតិបត្តិការបរធនបាលកិច្ច និងការកំណត់វិធីសាស្រ្តដ៏ល្អបំផុតសម្រាប់គោលដៅវិនិយោគអចលនទ្រព្យរបស់អ្នក។
- រយះពេលប៉ាន់ស្មាន៖ ១-៣ ថ្ងៃធ្វើការ
ជួបជាមួយអ្នកប្រឹក្សារបស់យើង ដើម្បីស្វែងយល់ពីប្រតិបត្តិកាសេវាប្រតិបត្តិការបរធនបាលកិច្ច និងការកំណត់វិធីសាស្រ្តដ៏ល្អបំផុតសម្រាប់គោលដៅវិនិយោគអចលនទ្រព្យរបស់អ្នក។
តែងតាំងក្រុមហ៊ុនបរធនបាល បំពេញទម្រង់ KYC និងរៀបចំឯកសារដែលជាតម្រូវការក្នុងការចុះបញ្ជីបរធនបាលកិច្ច។
ការវាយតម្លៃលើអចលនទ្រព្យត្រូវបានជ្រើសរើស និងធ្វើឡើងដោយក្រុមហ៊ុនវាយតម្លៃអចលនទ្រព្យដែលមានអាជ្ញាប័ណ្ណ ប្រកបដោយវិជ្ជាជីវៈ និងអនុវត្តតាមផ្លូវច្បាប់។ កិច្ចសន្យាទិញលក់ ត្រូវបានចុះហត្ថលេខានៅពេលដែលលក្ខខណ្ឌត្រូវបានព្រមព្រៀងគ្នារវាងអ្នកទិញ និងអ្នកលក់។
ការចុះហត្ថលេខាលើលិខិតបរធនបាលកិច្ចនិងត្រូវធ្វើឡើងនៅដំណាក់កាល់នេះបន្ទាប់ពីទទួលបានសំណុំឯកសារពេញលេញ សម្រាប់ការចុះឈ្មោះបរធនបាលកិច្ច។
ប័ណ្ណកម្មសិទ្ធិអចលនទ្រព្យត្រូវបានផ្ទេរទៅឱ្យក្រុមហ៊ុន Everstone Wealth ក្នុងនាមជាអ្នកទទួលបន្ទុក ថែរក្សាជំនួសអតិថិជន ដោយអនុវត្តស្របតាមច្បាប់បញ្ញាត្តិកម្ពុជា។
បន្ទាប់ពីបញ្ចប់ការផ្ទេរកម្មសិទ្ធិអចលនទ្រព្យ យើងនឹងធ្វើការចុះបញ្ជីនិងបង្កើតបរធនបាលកិច្ចជាមួយនិយតករកម្ពុជា។
អ្នកទទួលបានវិញ្ញាបនបត្របរធនបាលកិច្ចផ្លូវការ ដែលបញ្ជាក់ពីកម្មសិទ្ធិលើអចលទ្រព្យស្របច្បាប់ និងអនុលោមតាមកម្មសិទ្ធិនៃអចលនទ្រព្យ។