សេវាថែរក្សាទ្រព្យសម្បត្តិជំនួសត្រូវបានទទួលស្គាល់ គ្រប់គ្រង និងអនុលោមតាមច្បាប់បរធនបាលកិច្ច។ក្រុមហ៊ុន អេវើស្តូន វែល្ស គឺជាក្រុមហ៊ុនបរធនបាលដែលទទួលបានអាជ្ញាប័ណ្ណពេញលេញ មានសិទ្ធិ និងកាត្វកិច្ចថែរក្សា គ្រប់គ្រង ជំនួសលើទ្រព្យសម្បត្តិស្របតាមលិខិតបរធនបាល និងធានាសុវត្ថិភាពទ្រព្យសម្បត្តិសម្រាប់អ្នកវិនិយោគអន្តរជាតិនៅក្នុងប្រទេសកម្ពុជា។
សំណួរ ចម្លើយ
សេវាថែរក្សាទ្រព្យសម្បត្តិជំនួស ផ្ដល់សិទ្ធិពេញលេញស្របច្បាប់ក្នុងការគ្រប់គ្រងលើទ្រព្យសម្បត្តិរបស់អ្នក និងការការពារយ៉ាងច្បាស់លាស់នៅក្នុងលិខិតបរធនបាលកិច្ច។
ជំហានដំបូងគឺលោកអ្នកធ្វើការទាក់ទងមកអ្នកជំនាញរបស់យើងដើម្បីពិគ្រោះយោបល់។ យើងនឹងជួយលោកអ្នកក្នុងការស្បែងយល់ពីការបង្កើតបរធនបាលកិច្ចក្រោមច្បាប់កម្ពុជា ដែលត្រូវនឹងគោលដៅវិនិយោគរបស់អ្នក។ យើងណែនាំលោកអ្នកអំពីក្របខ័ណ្ឌច្បាប់ លក្ខខណ្ឌនានា ឯកសារដែលត្រូវការ និងប្រភេទនៃទ្រព្យសម្បត្តិដែលអាចរក្សាទុកបានតាមរយៈបរធនបាលកិច្ចស្រប។ ក្រុមការងាររបស់យើងក៏ផ្តល់នូវការណែនាំផែនការអចលនទ្រព្យដែលសមស្របបំផុត ដោយផ្អែកលើស្ថានភាពជាក់ស្ដែង គោលបំណង និងការពិចារណាលើហានិភ័យ។
ពិតណាស់។ យើងធានាសុវត្ថិភាព និងតម្លាភាព តាមរយៈ៖
(ក) ការអនុលោមតាមបទប្បញ្ញត្តិក្នុងប្រទេសកម្ពុជា៖ ក្រុមហ៊ុន អេវើស្តូន វែល្ស គឺជាក្រុមហ៊ុចុះបញ្ជីជាមួយក្រសួងនានា និងទទួលបានអាជ្ញាប័ណ្ណពីនិយតករបរធនបាលកិច្ច ។ ក្រុមហ៊ុនយើងដំណើរការក្រោមបទប្បញ្ញត្តិដ៏តឹងរឹង ឆ្លងកាត់ការត្រួតពិនិត្យជាប្រចាំ និងអនុលោមតាមតម្រូវការរបាយការណ៍ហិរញ្ញវត្ថុនានា ដើម្បីធានាថាទ្រព្យសម្បត្តិរបស់អតិថិជនត្រូវបានគ្រប់គ្រងដោយការទទួលខុសត្រូវ។
(ខ) អ្នកជំនាញដែលមានជំនាញ និងទទួលបានគុណវឌ្ឍិក្នុងវិស័យបរធនបាលកិច្ច៖ ប្រតិបត្តិការនានាត្រូវបានគ្រប់គ្រងដោយអ្នកជំនាញដែលមានការទទួលស្គាល់ និងមានបទពិសោធន៍ បំរើអតិថិជនដោយសុចរិតភាព និងតម្លាភាព។
ប័ណ្ណកម្មសិទ្ធិនៃអចលនទ្រព្យនឹងត្រូវបានចុះបញ្ជីក្រោមឈ្មោះក្រុមហ៊ុនបរធនបាល ដូចដែលតម្រូវដោយច្បាប់ និងត្រូវបានការពារយ៉ាងមានសុវត្ថិភាពដោយ ក្រុមហ៊ុន អេវើស្តូន វែល្ស ក្រោមការត្រួតពិនិត្យរបស់និយតករបរធនបាលកិច្ច។
ជាធម្មតាដំណើរការត្រូវចំណាយពេលពី ៦ ទៅ ៧ ខែ។ ការកំណត់ពេលវេលានេះអាចប្រែប្រួលអាស្រ័យលើភាពពេញលេញនៃឯកសារដែលត្រូវការ ក៏ដូចជាពេលវេលានៃការអនុម័តរបស់អាជ្ញាធរ។
