សេវាប្រឹក្សាយោបល់ផ្នែកបរធនបាលកិច្ច

EVERSTONE WEALTH Company is a licensed trustee authorized to hold landed property in Cambodia.

លើសពីអនុលោមភាព សេវាកម្មយើងរៀបចំដើម្បីតម្រូវតាមគោលដៅវិនិយោគរយៈពេលវែងរបស់អតិថិជន។

សេវា​ប្រឹក្សា​យោបល់​ផ្នែក​បរធនបាលកិច្ចមិនត្រឹម​តែផ្តល់​យោបល់ដោយអនុលោមភាពតាម​ច្បាប់ប៉ុណ្ណោះទេ តែសេវាកម្មរបស់យើងក៏រៀបចំផែនការរបស់អតិថិជនឱ្យ​ស្របតាមគោលដៅវិនិយោគរយៈពេលវែងរបស់អតិថិជនផងដែរ។ អ្នកជំនាញប្រឹក្សារបស់យើងធ្វើការយ៉ាងជិតស្និទ្ធដើម្បីស្វែងយល់ពីគោលបំណងរបស់អ្នក និងផ្តល់នូវការប្រឹក្សាដែលសមស្រប មានប្រសិទ្ធភាព កាត់បន្ថយហានិភ័យ និងការពារផលប្រយោជន៍របស់អ្នក។ ជាមួយការប្រឹក្សាដែលផ្ដល់ជូនដោយអ្នកប្រឹក្សាជំនាញ លោកអ្នកអាចសម្រេចចិត្តដោយទំនុកចិត្ត។

បញ្ហាប្រឈម អ្នកជំនាញប្រឹក្សាយោបល់របស់យើងជួយដោះស្រាយ៖

Costly Legal mistakes

កំហុសផ្នែកច្បាប់

កំហុសតូចតាចតែបុណ្ណោះ អាចនាំឱ្យមានការខាតបង់ធំផ្នែកហិរញ្ញវត្ថុ។ អ្នកជំនាញអ្នកផ្នែកបរធនបាលកិច្ច អាចប្រឹក្សា និងណែនាំជៀសវាងបញ្ហាទូទៅ និងធានាបាននូវការអនុវត្តស្របច្បាប់ពេញលេញ។

Inefficiencies Estate Planning

ការធ្វើផែនការគ្រប់គ្រងទ្រព្យសម្បត្តិដោយគ្មានប្រសិទ្ធភាព

ការរៀបចំផែនការគ្រប់គ្រងអចលនទ្រព្យមិនត្រឹមត្រូវ អាចប្រឈមនឹងហានិភ័យដែលមិនបានព្រៀងទុក ហើយនឹងផ្ទេរបន្តនូវ​ហានិភ័យទាំងនោះទៅឱ្យអ្នកទទួលផលប្រយោជន៍​របស់​អតិថិន ដែល​នឹងបង្កើត​នូវភាពស្មុគស្មាញ និងគ្មានប្រសិទ្ធភាព។

Property Loss

ការបាត់បង់ទ្រព្យសម្បត្តិ

ផែន​ការ​ដែល​មិន​ត្រឹម​ត្រូវ អាចបង្កឱ្យ​អតិថិជន​ប្រឈមនឹង​ហានិភ័យ នាំឱ្យ​បង្កនូវជម្លោះផ្លូវច្បាប់ បំណុលពន្ធដោយអចេតនា និងការបាត់បង់ការគ្រប់គ្រងលើទ្រព្យសម្បត្តិ។

សេវាកម្ម ប្រឹក្សាយោបល់នឹង ផ្ដល់អត្ថប្រយោជន៍ដល់ ការ សម្រេចចិត្តរបស់អតិថិជនដូចជា៖

Prevent costly mistakes with expert legal oversight

បញ្ចៀសនូវ​កំហុស​ដោយ​កា​រពិនិត្យ​ដោយ​អ្នកជំនាញ​ផ្នែក​ច្បាប់

អ្នកជំនាញ​បរធនបាលកិច្ច​របស់​ក្រុមហ៊ុនយើងខ្ញុំ ធានា​ថារាល់​ឯកសារផ្នែកច្បាប់ និង​ប្រតិបត្តិការ ត្រូវ​បាន​ពិនិត្យ​យ៉ាង​យកចិត្តទុកដាក់ និង​រៀបចំ​យ៉ាង​ត្រឹមត្រូវ។ តាម​រយៈ​ការត្រួតពិនិត្យ ​កំណត់​អត្ត​សញ្ញាណ និង​ការ​កែតម្រូវ​កំហុស​នានា ជា​មុន​នេះ ក្រុមហ៊ុន​យើង​ខ្ញុំអាច​ការពារ​ទ្រព្យ​សម្បត្តិ​លោកអ្នក ពីកំហុសផ្នែក​ច្បាប់បាន​។

Provide strategic estate planning

ផ្តល់ជូន​នូវ​ផែន​ការគ្រប់គ្រងទ្រព្យសម្បត្តិ​

ក្រុមហ៊ុន​យើង​ខ្ញុំអាច​ផ្តល់ការ​ណែនាំ​ចំពោះ​ផែន​ការ​គ្រប់គ្រង​ទ្រព្យ​សម្បត្តិ​យ៉ាង​លម្អិត ឱ្យសម​ស្រប​តាម​គោល​ដៅ​របស់អតិថិជន ជួយអតិថិជន​ក្នុង​ការ​គ្រប់គ្រង​និង​ចាត់ចែងទ្រព្យសម្បត្តិ​អតិថិជន កំណត់ជាក់លាក់អំពី​អ្នកទទួល​ផលប្រយោជន៍​ដែលតែងតាំង​ដោយ​អតិថិជន និង​បង្កើត​នូវ​ផែនការ​ផ្ទេរទ្រព្យសម្បត្តិ​ប្រកបដោយ​ប្រសិទ្ធភាព។

Protect and maintain control with well-structured trusts

ការពារ និង​រក្សា​ការគ្រប់គ្រង តាម​រយៈ​​បរធនបាលកិច្ច​ដែលបាន​បង្កើតឡើង

អ្នកជំនាញ​បរធនបាលកិច្ច​របស់​ក្រុមហ៊ុនយើងខ្ញុំ បង្កើត និង​អនុវត្តតាម​បរធនបាលកិច្ច​ដែល​បាន​បង្កើតឡើង ដែល​នឹង​ស្របទៅនឹង​គោល​បំណង​របស់អតិថិជន រួមទាំង​ធានា​បាន​នូវ​អនុលោមភាពទៅ​នឹង​ច្បាប់ និងបំពេញកាត្វកិច្ច​ពន្ធដារ។

សេវាប្រឹក្សាយោបល់ដោយឥតគិតថ្លៃ

Fill out this field
Fill out this field
Fill out this field
តើអ្នកបានរកឃើញពួកយើងដោយរបៀបណា?
Select an option
Fill out this field

ផ្ទះលេខ 500 ផ្លូវកោះពេជ្រ ភូមិ 14 សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ប្រទេសកម្ពុជា។